ស្វែងរកចម្លើយយ៉ាងរហ័ស
Cross គឺជាសេវាផ្ទេរប្រាក់ក្រៅប្រទេស fintech (ជាបច្ចេកវិទ្យាហិរញ្ញវត្ថុ) ថ្មី ដែលផ្តល់ជូនអតិថិជននូវសុវត្តិភាពក្នុងការផ្ញើប្រាក់ទៅគ្រប់ទីកន្លែងក្នុងពិភពលោក ដោយគ្មានការលួចចូល ក្លែងបន្លំ ឬផ្លាស់ប្តូរឡើយ។ ពេលនេះ លោកអ្នកអាចចាប់ផ្តើមសាកល្បងប្រើប្រាស់ជាមួយសេវាកម្មផ្ទេរប្រាក់ Cross ដែលមានតម្លៃសមរម្យនិងភាពងាយស្រួល។
Cross ត្រូវបានផ្តល់អាជ្ញាប័ណ្ណដោយរដ្ឋាភិបាល និងអនុម័តដោយស្ថាប័នហិរញ្ញវត្ថុសម្រាប់ភាពមានសុវត្តិភាពក្នុងការផ្ញើប្រាក់
ការបញ្ជាក់សាមីខ្លួនអាចធ្វើបានតែតាមទូរស័ព្ទប៉ុណ្ណោះ។
លោកអ្នកមិនអាចប្រើប្រាស់សេវាកម្មបានទេ ក្នុងករណីដែលលេខទូរស័ព្ទមិនមែនចុះដាក់ឈ្មោះអ្នក
ការចុះឈ្មោះគណនីអាចធ្វើទៅបានបន្ទាប់ពីការផ្ទៀងផ្ទាត់លេខទូរស័ព្ទត្រូវបានបញ្ចប់ ហើយ
អាចចុះឈ្មោះបានតែគណនីដែលមានឈ្មោះសាមីខ្លួនប៉ុណ្ណោះ។ មួយវិញទៀត ប្រសិនជាក្នុងចំណោម ①ធនាគារ ②លេខធនគារ ③ម្ចាស់គណនី មានចំណុចមួយដែលមិនត្រូវគ្នា នោះនឹងមិនអាចធ្វើការចុះឈ្មោះបាននោះទេ។
តែប្រសិនបើក្នុងករណីដែលអ្នកមិនអាចចុះឈ្មោះគណនីបានដោយសារកត្តាផ្សេងពីនេះ សូមធ្វើការទំនាក់ទំនងមកកាន់ការិយាល័យអតិថិជន។
ការលុបសមាជិកភាពអាចត្រូវបានស្នើសុំតាមរយៈ [ព័ត៌មានរបស់ខ្ញុំ] > [ព័ត៌មានអំពីសេវាកម្ម] > [Version កម្មវិធី] > [ការlលុបសមាជិកភាព] ។
ការបញ្ជាក់អាយឌីកាតអាចចំណាយពេលអាស្រ័យទៅតាមចំនួនស្នើសុំក្នុងថ្ងៃនោះ ហើយត្រូវបានបញ្ចប់ក្នុងរយៈពេលយូរបំផុត 24 ម៉ោងនៅថ្ងៃធ្វើការ។
មានតែគណនីមួយប៉ុណ្ណោះជាឈ្មោះរបស់អ្នកដែលអាចចុះឈ្មោះបាន ហើយការផ្លាស់ប្តូរគណនីអាចធ្វើឡើងបានចំពោះគណនីនៅជាឈ្មោះរបស់អ្នក។.
គណនីដែលបានចុះឈ្មោះអាចផ្លាស់ប្តូរដោយចុច [ព័ត៌មានរបស់ខ្ញុំ] > [ការផ្ទៀងផ្ទាត់] > [ការចាប់ផ្តើមការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវឡើងវិញ ]។
ក្នុងករណីដែលការដាក់ប្រាក់បានបញ្ចប់ដោយជោគជ័យបន្ទាប់ពីសំណើបញ្ជាទិញ នោះលោកអ្នកមិនអាចលុបចោលសំណើវេរប្រាក់បានទេ។ សូមពិនិត្យមើលព័ត៌មានលម្អិតនៃការផ្ទេរប្រាក់ម្តងទៀតមុនពេលបញ្ជាទិញ។
គោលការណ៍បង្វិលប្រាក់នៃសេវាកម្មផ្ទេរប្រាក់សកល Cross មានដូចខាងក្រោម
① បន្ទាប់ពីផ្ញើប្រាក់ហើយ នោះមិនអាចលុបចោលការផ្ទេរប្រាក់បានទេ ក្នុងករណីអតិថិជនធ្វើការផ្លាស់ប្តូរចិត្ត
② ការផ្ទេរប្រាក់នឹងត្រូវបានលុបចោល ក្នុងករណីដែលដំណើរការផ្ទេរប្រាក់មិនត្រូវបានបញ្ចប់ ពីព្រោះអ្នកផ្ញើបានបញ្ចូលព័ត៌មានផ្ទេរប្រាក់មិនត្រឹមត្រូវ។
③ ក្នុងករណីដែលលោកអ្នកបំពេញព័ត៍មានផ្ញើប្រាក់ខុសហើយប្រតិបត្តិការមិនទាន់បានបញ្ចប់ នោះចំនួនទឹកប្រាក់ផ្ញើដែលនៅសល់បន្ទាប់ពីកាត់ថ្លៃសេវាកម្មនឹងត្រូវបានបង្វិលសងវិញទៅក្នុងគណនីអ្នកផ្ញើក្នុងរយៈពេល 3 ថ្ងៃនៃថ្ងៃធ្វើការ។
④ ក្រោយពីការផ្ញើប្រាក់តាម cash pick-up បានបញ្ចប់ដោយជោគជ័យ ហើយចំនួនទឹកប្រាក់ដែលបានផ្ញើទៅមិនទាន់បានធ្វើការដកក្នុងរយៈពេល 30 ថ្ងៃ នោះប្រតិបត្តិនឹងត្រូវបានលុបចោលដោយស្វ័យប្រវត្តិ ហើយចំនួនទឹកប្រាក់ផ្ញើដែលនៅសល់បន្ទាប់ពីកាត់ថ្លៃសេវាកម្មនឹងត្រូវបានបង្វិលសងវិញទៅក្នុងគណនីអ្នកផ្ញើក្នុងរយៈពេល 3 ថ្ងៃនៃថ្ងៃធ្វើការ។
⑤ In case that the transaction cannot be completed by company's reason, remittance amount and transaction fee will be refuned to sender's bank account within 3 business days on Korea and local time.
1. ពលរដ្ឋកូរ៉េ និងជាអ្នករស់នៅ (Resident)
អតិបរមា 10,000,000 KRW ក្នុងមួយថ្ងៃ ∙ អតិបរមា 100,000 USD ក្នុងមួយឆ្នាំ
※ កម្រិតប្រចាំឆ្នាំត្រូវបានគ្រប់គ្រងជារួមទូទាំងវិស័យហិរញ្ញវត្ថុ (ធនាគារ និងមិនមែនធនាគារ)។
2. ជនបរទេស ឬមិនមែនអ្នករស់នៅ (Non-resident)
អតិបរមា 10,000,000 KRW ក្នុងមួយថ្ងៃ ∙ អតិបរមា 50,000 USD ក្នុងមួយឆ្នាំ
ទោះបីជាអ្នកចុះឈ្មោះម្តងទៀតក៏ដោយ វានឹងមិនត្រូវបាននាំឱ្យកំណត់ឡើងវិញនូវចំនួនទឹកប្រាក់ផ្ទេរប្រាក់ដែលមានស្រាប់នោះទេ។
Cross គឺជាសេវាកម្មវេរប្រាក់ដែលប្រើអត្រាប្តូរប្រាក់ជាក់ស្តែង។
ត្រូវតែធ្វើការដាក់ស្នើសំណើរវេរប្រាក់ភ្លាមៗ បន្ទាប់ពីពិនិត្យមើលអត្រាប្តូរប្រាក់។
[ឡុកចូល] > [កំណត់លេខសម្ងាត់សារថ្មី] > បន្ទាប់មកធ្វើការបញ្ជាក់ជាមួយលេខទូរស័ព្ទដែលបានចុះឈ្មោះហើយសូមកំណត់លេខសម្ងាត់សារថ្មី។
លោកអ្នកអាចធ្វើការប្រើប្រាស់សេវាកម្មពេញ 24 ម៉ោង លើកលែងតែម៉ោងត្រួតពិនិត្យធនាគារ (23:30pm ~ 00:30am)
Cross ត្រូវបានធ្វើអោយប្រសើរសម្រាប់កម្មវិធីរុករកតាមអ៊ីនធឺណិត Google Chrome ហើយការប្រើប្រាស់អាចមានការពិបាកនៅពេលអ្នកចូលប្រើជាមួយកម្មវិធីរុករកផ្សេងទៀត(ឧទារ Internet Explorer)។
ដើម្បីប្រើប្រាស់ សូមធ្វើការដោនលោត Google Chrome browser តាមរយៈលីងខាងក្រោម។
① ចុច [ផេករបស់ខ្ញុំ] នៅផ្នែកខាងលើខាងស្តាំនៃគេហទំព័រ
② វាយបញ្ចូលលេខកូដគូប៉ុងនៅត្រង់ [ការចុះឈ្មោះគូប៉ុង] នៅកណ្តាលខាងក្រោម។
ពិន្ទុ គឺសំដៅលើវិធីបង់ប្រាក់ដែលមានតម្លៃដូចគ្នានឹង KRW ដែលលោកអ្នកអាចប្រើពិន្ទុនេះជំនួសអោយថ្លៃសេវានៅពេលធ្វើការផ្ញើប្រាក់ឬនៅពេលធ្វើការទូរទាត់ Cross Shop។
ប្រសិនបើផុតកំណត់ថ្ងៃប្រើប្រាស់ ពិន្ទុនឹងត្រូវបាត់បង់ ដូច្នេះសូម្បីធ្វើការប្រើប្រាស់មុនពេលថ្ងៃផុតកំណត់។
លោកអ្នកអាចទទួលពិន្ទុបានតាមរៀបដូចខាងក្រោម។
1. ចុះឈ្មោះអ្នកប្រើប្រាស់ថ្មី
- ចុះឈ្មោះ CROSS រួចបញ្ចប់ការផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណលើកដំបូង ទទួលបាន 5,000P។
2. ពិន្ទុចូលរួមប្រចាំថ្ងៃ
- ប្រសិនបើឡុកចូលកម្មវិធី Cross នោះក្នុងមួយថ្ងៃទទួលបានពិន្ទុម្តង (ច្រើនបំផុត 250P)
3. ពិន្ទរនៃការណែនាំមិត្តភក្តិ
- លោកអ្នកនឹងទទួលបាន 10,000 P បន្ទប់ពីចុះឈ្មោះ ហើយវាយបញ្ចូលលេខកូដណែនាំរបស់អ្នកដែលបានណែនាំអ្នកប្រើ Cross
4. ពិន្ទុរង្វាន់ប្រចាំខែរបស់ក្រុម
- ពិន្ទុនឹងត្រូវបានផ្តល់ជារង្វាន់សម្រាប់ពិន្ទុក្រុមដែលប្រមូលបានក្នុងរយៈពេលមួយខែ (ច្រើនបំផុត 3,000,000 P)
5. ការចូលរួមព្រឹត្តិការណ៍
- ក្នុងករណីដែលលោកអ្នកចូលរួមកម្មវិធីផ្សេងៗរបស់ Cross នោះនឹងទទួលបានពិន្ទុជាកាដូ
រកមិនឃើញចម្លើយដែលអ្នកត្រូវការ?